Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងថ្ងៃចូលឆ្នាំចិន២ថ្ងៃ ស្លាប់២២នាក់ របួសជាង១០០នាក់

spot_img

ភ្នំពេញ ៖ យោងតាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំចិន ឆ្នាំ២០១៨ គិតពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់៤០លើក ស្លាប់២២នាក់ របួសសរុប ៦៣នាក់ របួសធ្ងន់៤២នាក់ របួសស្រាល ២១នាក់។

នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៣០លើក ក្នុងនោះ យប់​១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៤នាក់​ មានស្រី​២នាក់ រងរបួស​ធ្ងន់ ៣២នាក់​ មាន​ស្រី​៧​នាក់​ រងរបួស​ស្រាល ១៥នាក់​ មាន​ស្រី៣នាក់​ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​៥២នាក់ ក្នុងពេល​យប់​២៣នាក់​ ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រួមមានៈ ល្មើស​ល្បឿន ១៣​លើក​ ស្លាប់​៧​នាក់​ មិន​គោរព​សិទ្ធិ ៣​លើក មិន​ប្រកាន់​ស្តាំ ៣៤លើកស្លាប់​៣​នាក់​ ប្រជែង ២លើកស្លាប់ម្នាក់ បត់គ្រោះថ្នាក់ ១លើក ស្រវឹង ៤លើកស្លាប់២នាក់ និងកត្តាយាន ៣លើក ស្លាប់ម្នាក់។ គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ១៤​លើក ផ្លូវ​ខេត្ត​ ១៤​លើក និងផ្លូវលំ២លើក។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២១​លើក រថយន្ត​ធុន​តូច ៤លើក រថយន្ត​ធំ ២​លើក និងយានផ្សេងៗ ៣លើក ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៥៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ៤០គ្រឿង រថយន្ត​ធុន​តូច ៧គ្រឿង រថយន្ត​ធំ ២គ្រឿង យានផ្សេងៗ៤គ្រឿង និងថ្មើរជើង២នាក់។

ខេត្ត-រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ៤លើក ស្លាប់ ៣នាក់ របួស៤នាក់ ស្រីម្នាក់ កំពង់ឆ្នាំង ៩លើក ស្លាប់២នាក់ របួស១១នាក់ស្រីម្នាក់ ត្បូងឃ្មុំ ១លើក ស្លាប់ម្នាក់ របួស៥នាក់ស្រី៣នាក់ ព្រះសីហនុ ១លើក ស្លាប់ម្នាក់ រតនគិរី ១លើក ស្លាប់ស្រីម្នាក់ របួស២នាក់ មានស្រីម្នាក់ ពោធិ៍សាត់ ១លើក ស្លាប់ស្រីម្នាក់ របួសស្រីម្នាក់ ព្រៃវែង ១លើក ស្លាប់ម្នាក់ ព្រះវិហារ ១លើក ស្លាប់ម្នាក់ របួសម្នាក់ កោះកុង ១លើក ស្លាប់ម្នាក់ របួស២នាក់ មានស្រីម្នាក់ បាត់ដំបង ២លើក ស្លាប់ម្នាក់ របួស៤នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ម្នាក់ របួសម្នាក់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×