Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកពុល​ស្រាស​ស្រាថ្នាំ​កើនឡើង​ដល់​រហូត​១០៥​នាក់ និង​ស្លាប់​ឡើងដល់​៦​នាក់​

​ភ្នំពេញៈ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ អ្នកពុល​ស្រាស ស្រាថ្នាំ​ដែល​បាន​បញ្ជូន​ពី​ស្រុក​ទឹកផុស ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បាន​កើនឡើង​រហូតដល់​ទៅ​១០៥​នាក់ ហើយ​អ្នកស្លាប់​បាន​កើនឡើង​រហូត​៦​នាក់​។

​លោក ហុង គឹម​ចេង អគ្គនាយកដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួង​សុខា​ភិ​បា បាន​បញ្ជាក់ថា អ្នក​ដែល​សង្ស័យថា ពុល​ស្រាស​៣៥​នាក់​បន្ថែមទៀត ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ក្នុងនោះ​មាន​អាកា​រៈ​ធ្ងន់​ចំនួន​៣​នាក់ ក៍​និង​ត្រៀ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ផងដែរ ។ ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត​និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ជាមួយ​ក្រសួងសុខាភិបាល ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង​បាន​យក​វត្ថុ​វិភាគ​មួយចំនួន​មាន​ស្រាស និង ស្រាថ្នាំ យកមក​ធ្វើ​វិភាគ នៅ​ភ្នំពេញ​។​

​ប្រធាន​មន្ទីរពេទ្យ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន បានអោយដឹងថា
​អ្នករងគ្រោះ​ដោយសារ​ករណី​ពុល​ស្រាស​ស្រាថ្នាំ​ត្រូវបាន​ដឹក​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​រហូត​ដល់ ១០៥​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ចំនួន​២​នាក់ អ្នក​ដែល​ស្លាប់​នៅ​មូលដ្ឋាន​២​នាក់ ក្នុងថ្ងៃនេះ​មាន​អ្នកស្លាប់​១​ទៀត​នៅក្នុង​មន្ទី​ពេ​ទ និង​១​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​ក្រុងភ្នំពេញ​ដែល​ធ្វើអោយ​អ្នកស្លាប់​មានការ​កើនឡើង​រហូតដល់​ទៅ​ចំនួន​៦​នាក់​។​

​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បិទ​ទីតាំង​លក់​ស្រាស​និង​ស្រាថ្នាំ​រួម​នឹង​កន្លែង​ផលិត​ស្រាស​ចំនួន​៣​កន្លែង​និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់​នាំយកមក​ធ្វើការ​សាកសួ​នៅ​ស្នងការ​នគ​បាល​ខេត្ត​៕​ដោយ​៖CEN​

×