Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកសម្ភារៈធ្វើឆាករបស់ក្រុមហ៊ុនហង្សមាស បែកកង់ក្រឡាប់ប៉ះម៉ូតូកង់បី របួសធ្ងន់ស្រាល៤ នាក់

spot_img

ខេត្តសៀមរាប ៖ ឡានក្រុមហ៊ុនហង្សមាសបែកកង់ក្រោយខាងស្តាំ បណ្តាលឱ្យក្រឡាប់មកប៉ះម៉ូតូកង់បី និង ប៉ះបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤ នៅវេលាម៉ោង១០ថ្ងៃ ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានប្រាប់ថា ជនរងគ្រោះទាំង៤នាក់នោះមាន៖ទី១-ឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនហង្សមាស មានទីលំនៅភ្នំពេញ របួសធ្ងន់បាក់ដៃ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ3E-1638។ ទី២-ឈ្មោះ ឡាយ រៀម ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរជាងភ្លើងក្រុមហ៊ុនហង្សមាស មានទីលំនៅភូមិព្រៃកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ របួសស្រាល ទី៣-ឈ្មោះ ឆន ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកក្រុមហ៊ុនហង្សមាស រស់នៅភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកគ្រៀនស្វាយ ខេត្តកណ្តាល របួសស្រាល។ សមត្ថកិច្ចចរាចរណ៍ទៅដល់ រួចហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរស្មី អង្គរ ចំនួន៣នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនហង្សមាស និង អ្នកម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកអ្នករត់ម៉ូតូកង់បីឈ្មោះ អ៊ិន នីន ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកម៉ូតូរ៉ឺម៉កកង់បី បានរងរបួសស្រាល ។

ប្រភពបានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ មូលហេតុ បង្កឡើងមកពីរថយន្តរបស់ក្រុមហ៊ុន ហង្សមាស បែកកង់ក្រោយខាងស្តាំ ក្រឡាប់ បុកបង្គោលភ្លើងបាក់ចំនួន១ដើម រួចមកប៉ះម៉ូតូកង់បីកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចមកកើត ហើយម៉ូតូនោះជ្រុលធ្លាក់ទៅម្ខាងផ្លូវ ប៉ុន្តែសំណាងល្អ របួសស្រាល៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×