Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងរឹតបន្តឹងគម្លាតសង្គម ខណៈករណីកូវីដ១៩ បន្តកើនឡើង

អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងនឹងពិចារណាលើការរឹតត្បិតគម្លាតសង្គមបន្តទៀតនៅថ្ងៃអាទិត្យ(២៩វិច្ឆិកានេះ) ដើម្បីកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីសប្តាហ៍មុន គេរកឃើញថាមានការឆ្លងរាលដាលយ៉ាងលឿនបំផុតនៃជំងឺកូវី១៩ គិតចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះជាលើកដំបូងនៅប្រទេសកូរ៉េ។

សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី ជុង ស៊ុយគួន​នឹងជួបជាមួយមន្រ្តីអាជ្ញាធរសុខាភិបាលនៅថ្ងៃអាទិត្យ ដើម្បីសម្រេចថាតើការទប់ស្កាត់វីរុសកូវីដ១៩ ត្រូវការរឹតបន្តឹងបន្ថែមទៀតឬយ៉ាងណាដើម្បីបន្ថយការចម្លងនៃវីរុសនេះ។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤៥០ នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ៥០០ ករណីក្នុងរយៈពេលបីថ្ងៃជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសកូរ៉េត្បូង។

សារព័ត៌មាន យ៉ុនហាប់ បានលើកឡើងថាតួលេខទាបនៅថ្ងៃអាទិត្យនេះ គឺដោយសារតែការធ្វើតេស្តតិចតួចត្រូវបានធ្វើឡើងនៅចុងសប្តាហ៍ បើប្រៀបធៀបនឹងថ្ងៃធ្វើការធម្មតា។ រលកទីបីនេះបានកត់ត្រាពីកម្រិតនៃការឆ្លងខ្ពស់បំផុតក្នុងរយៈពេលជិត ៩ ខែឆ្នាំ២០២០នេះ។

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារមុននេះ បានចាប់ផ្តើមអនុវត្តច្បាប់ទាក់ទងនឹងគម្លាតសង្គមកម្រិតទី ២ ដែលជាកម្រិតខ្ពស់បំផុត ដែលជាកម្រិតទី៣ នៅក្នុងប្រព័ន្ធគ្រោះថ្នាក់ ថ្នាក់ទី ៥ របស់ប្រទេសនេះ ហើយជាពិសេសនៅក្នុងតំបន់សេអ៊ូល៕ ប្រភព៖ Reuters

×