Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនា ប្រើដាវកែច្នៃកាប់ទៅលើជនរងគ្រោះ០២នាក់និងកាប់បំផ្លាញម៉ូតូ០២គ្រឿង

ភ្នំពេញ ៖ នៅថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា(ក្មេងទំនើង១ក្រុមមានបក្ខពួក១២នាក់ជិះម៉ូតូ០៧គ្រឿងប្រដាប់ដោយដាវកែច្នៃ១ដើមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ០២នាក់ប៉ុន្តែជនរងគ្រោះរត់គេចផុតពុំមានរបួសនិងកាប់កុងទ័រម៉ូតូ០២គ្រឿងរបស់ជនរងគ្រោះបណ្ដាលឲ្យរងការខូចខាតបែកកុងទ័រម៉ូតូទាំងស្រុង)ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរូបនេះស្ថិតនៅចំណុចលើដងផ្លូវលេខ១១០ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ៤៩ ផ្លូវលេខ៦៦២ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១:៥០នាទីយប់។

ជនសង្ស័យ:ឈ្មោះ ថន សុធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២B វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ:ទី១-ឈ្មោះ បាន តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៨F ផ្លូវលេខ១៩A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ជី មុន្នីនិត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:រងការខូចខាតមាន៖-ម៉ូតូ០១គ្រឿងម៉ាក Honda Draem C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LX-3450 (របស់ជនរងគ្រោះឈ្មោះ បាន តុលា រងការខូចខាតបែកកុងទ័រទាំងស្រុង ដោយសារក្រុមក្មេងទំនើងប្រើដាវកែច្នៃកាប់នៅពេលកើតហេតុ) ។-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1GR-3858 (របស់ជនរងគ្រោះឈ្មោះ ជី មុន្នីនិត រងការខូចខាតបែកកុងទ័រទាំងស្រុង ដោយសារក្រុមក្មេងទំនើងខាងលើប្រើដាវកែច្នៃកាប់នៅពេលកើតហេតុ) ។

បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×