Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​អី​? ម្ចាស់​គណនី​ហ្វេ​សបុ​កមួយ​ជេរ​អតីត​បវរកញ្ញា​ចក្រវាល រឿន ណាត កប់​មាត់ ថែមទាំង​ដៀមដាម​ដល់ ប៉ី សុធា​រី ទៀត​

spot_img

​នៅមុននេះ​បន្តិច​ម្ចាស់​គណនី​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា “​បវរកញ្ញា កម្ពុជា​អាស៊ាន​” មិនដឹង​ជាមាន​រឿង​ក្តៅក្រហាយ​អ្វី បាន​បង្ហោះ​សារ​ជេរ​បញ្ចោរ​អតីត​បវរកញ្ញា​ចក្រវាល រឿន ណាត មិន​សំចៃមាត់​សុទ្ធតែ​ពាក្យអសុរស ថែមទាំង​ដៀមដាម​ដល់​អតីត​បវរកញ្ញា​ច​ក្រ​វាល ប៉ី សុធា​រី ទៀត​។​

​តាមរយៈ​សំណេរ​យ៉ាង​វែង​អន្លាយ​នោះ ម្ចាស់​គណនី​ហ្វេ​ស​បុក​ខាងលើ​បានសរសេរថា «​ប៉ុន​នឹង​ហើយ មិនដឹង​រក​ប៉ុនណា​ទៀត​ទេ​ទៅ​ចង់បាន​ដូច​អាសា​រី​មុនៗ ខ្លះ​ស្អាត​តែ​រូប តែ​យកជាការ​មិនបាន មុខ​ដូច​នាង​ឯង​និង​បាន​សារី​ចាស់ៗ​បាន​ប្រកួត​ឈ្នះ​គេ ដោយសារ​សម័យ​នាង​ឯង​ប្រឡង​គេ​មិនសូវ​ខ្វល់​ចំណេះដឹង តែ​អា​លូវ​ងែ​ង​សា​កមក​ប្រកួត​សារី​ថ្មី​មើល​បើ​មិន​ធ្លាក់ ចំណេះដឹង​ក៏​គ្មាន បាន​ញញឹម​ទាក់ទាញ​អង្វរ​យំយែក​ឲ្យ​គេ​អាណិត ពីមុន​អញ​ជា​ហ្វេ​ន​ងែ​ង​ដែល​តែ​ឥឡូវ ស្អប់​ងែ​ង​ដូច​ចាន​អា​ចម៍ប​ន្គ​ន់ អញ​ដឹងថា​ងែ​ង​ចង់ឱ្យ ឌី សុរ​ក្ខិ​តា ជាប់ តែ​ងែ​ង​អត់​មាន​មើល​សមត្ថភាព គាត់​ទេ​ថា​ធ្វើបាន​ប៉ុន្មាន​ភាគរយ​មី​សំផឹង ហួសចិត្ត ធ្វើខ្លួន​ជា​ម្ចាស់​ក្ស​ត្រី​តែ​សម្តី​ធ្វើ​ដូច​ខ្លួនឯង​និង ត្រឹមត្រូវ​ខ្វះ​ទាំង​ភាព​បរិសុទ្ធ​នាង​ឯង​ហើយ​មី​ណាត​ប្រយ័ត្ន​ធ្លាក់​អំណួត ដើររក​ជំនួយ​ឲ្យ​គេ​ជួយ​ណា​មី​ត្រូវ​គ្រាប់ សង្ឃឹមថា​ងែ​ង​គេ​នឹង​ដកសិទ្ធិ​ពី​គណៈកម្មការ​ទៅជា​អ្នក​អនាម័យ ឆាប់ៗ​នេះ ស្អប់​ណាស់​តាំងខ្លួន​ជា​Queen តែ ពឹ​សពុល​ជាង ប៉ី សុធា​រី ទៅទៀត​»​។​

​ក្រោយពី​បង្ហោះ​សារ​ជេរ​បញ្ចោរ​គ្មាន​សីលធម៌​បែបនេះ ម្ចាស់​គណនី​ហ្វេ​ស​បុក​រូបនោះ ក៏ត្រូវ​មហាជន​ជាច្រើន​ធ្វើការ​ខ​មិន​រិះគន់​ធ្ងន់ៗ​ទៅវិញ ហើយ​មិនបាន​មួយ​ម៉ោង​ផង​ក៏​លុបចោល​នូវ​ការ​បង្ហោះ​នោះ​។ យ៉ាងណាក៏ដោយ​ក៏​មិនទាន់​សភាពការណ៍​ដែរ ព្រោះ​ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បាន Screenshoot ផុស​នោះ​រួចទៅហើយ ហើយ​ប្រសិនបើ​កញ្ញា រឿន ណាត រករឿង​ក៏​មិន​រួចខ្លួន​ដែរ​ទោះ​មិន​ដាក់​រូប​ពិត​ក៏ដោយ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×