Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា នឹម វណ្ណៈ ព្រមាន​ប្តឹង​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បញ្ឈប់​បន្ទាន់​រាល់​ការនិយាយ​ពាក់ព័ន្ធ​និង​ខ្លួន​

spot_img

​កាលពី​យប់មិញ​នេះ​ឧកញ៉ា នឹម វណ្ណៈ បាន​ព្រមាន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការនិយាយ​អ្វីដែល​ពាក់ព័ន្ធ​និង​ឈ្មោះ​ខ្លួន ពុំ​ដូច្នេះ​ទេ​លិខិត​ផ្លូវច្បាប់​នឹង​រង់ចាំ​ស្វាគមន៍​ហើយ​។

​តាមរយៈ​គណនី​ហ្វេ​ស​បុក​ផ្ទាល់​របស់ ឧកញ៉ា នឹម វណ្ណៈ បាន​ថ្លែង​យ៉ាងដូច​ច្នេះ​ថា «​សារ​នេះ​ផ្ញើរ​ជូន​ចំពោះ​បុគ្គល​ឈ្មោះ អ៊ា​ន សៀវ​មុី ដែលមាន​ងារ​ជា​ឧកញ៉ា​និង​គេ​ដែរ​។ កន្លងមក​ខ្ញុំ​ធ្លាប់បាន​ស្គាល់ និង​ធ្លាប់​គិតថា​ជាម​នុស្ស​ដែល​អាច​រាប់អាន​បាន​។ តែ​បន្ទាប់ពី​ស្គាល់​បាន​មួយរយៈ​កន្លងមក​ឃើញថា មិនអាច​បន្ត​រាប់អាន​បាន​ទៀត​ទេ​។ ហើយក៏​មិន​ចង់​មាន​បញ្ហា​អ្វី​និង​គ្នា​ដែរ​។ តែ​នៅថ្ងៃនេះ ខ្ញុំ​បានឮ​សំលេង​អ្នក​និយាយ​ពី​ឈ្មោះ​របស់ខ្ញុំ​នៅក្នុង​ការ​ឡាយ​លើ​បណ្តាញ​សង្គម​Facebook​។​

ដូចនេះ សូម​បញ្ឈប់​ជាបន្ទាន់ រាល់​ការនិយាយ​អ្វី​ទាំងអស់​ដែលមាន​ទាក់ទង​និង​ឈ្មោះ​ខ្ញុំ​ចាប់ពី​វិនាទី​នេះ​តទៅ​។​បើ​មិន​ដូច្នោះ​ទេ​លិខិត​ផ្លូវច្បាប់​នឹង​រង់ចាំ​ស្វាគមន៍​ឧកញ៉ា អ៊ា​ន សៀវ​មុី ហើយ​»​។

​គួរ​បញ្ជាក់ថា ការព្រមាន​នេះ​បាន​ធ្វើឡើង​ក្រោយពេល ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​គេ​ស្គាល់​ថា​ជា​អ្នកលក់​អន​ឡាញ​ល្បីឈ្មោះ​និង​មានទ្រព្យ​ហូ​ហៀរ​បានចេញ​វីដេអូ​ឡាយ​ចោទ​ជា​សំនួរ​សួរ​ទៅកាន់​លោកជំទាវ ហ៊ុន ស៊ី​ណាត រឿង​ស៊ែ​ថាឱ្យ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ជេរ​បញ្ជោរ​គេ​បែបនេះ​នាំឱ្យ​ខូច​ឈ្មោះ​អ្នកឧកញ៉ា​ល្អៗ​ឯទៀត ហើយក៏​និយាយ​ប៉ះ​ឈ្មោះ​ឧកញ៉ា នឹម វណ្ណៈ តែម្តង​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×