Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ខណ្ឌ​បឹង​កេងកង បង្ក្រាប​ក្មេង​ទំនើង ចំនួន ០៣​នាក់ ករណី​ហឹ​ង្សា​ដោយ​ចេតនា កាប់​កំទេច​ម៉ូតូ និង​មួកសុវត្ថិភាព​

ភ្នំពេញ ​៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល ខណ្ឌ​បឹង​កេងកង បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ករណី​ហឹ​ង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ និង​មួកសុវត្ថិភាព នៅ​មូលដ្ឋាន​សង្កាត់ បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ និង​០០​នាទី​។​

​ហេតុការណ៍​នេះ កើតឡើង​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​៣០០ កែវ​១០៥ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង បង្កដោយ​ជនសង្ស័យ រួម​បក្ខពួក បានធ្វើ​សកម្មភាព​កាប់​វាយ​បំផ្លិចបំផ្លាញ ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ គង់ វុទ្ធី ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៣​នាក់​រួមមាន​៖

១- ឈ្មោះ រ៉េត សេរី​រតនៈ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៥ ផ្លូវ​៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

២- ឈ្មោះ សឹក ប៊ុន​ណា​រ៉ា ភេទ​ប្រុស ជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២E0 ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

៣- ឈ្មោះ តៃ ណា​រ៉ុង ហៅ​ខួច ភេទ​ប្រុស ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖ ម៉ូតូ​ចំនួន​០២ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1CS7789 និង​ម៉ាក​NEX ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HW 3576 ព្រមទាំង​ដាវ​ចំនួន ០២ ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×