Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តកំពត សម្រេច​ផ្តន្ទាទោស​ជនបរទេស​ម្នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ​លួច​លុយ​ក្នុង​ទូរ​រ៉ូ​ឡែ​ត​នៅ​កាស៊ីណូ​វី​ម៉ាន់

​ខេត្តកំពត​៖ ថ្ងៃ​ពុធ ទី​២ ខែធ្នូ ឆ្នាំ​២០២០ តុលាការ​បានសម្រេច​ផ្តន្ទាទោស​ជនបរទេស ០១​នាក់​ឈ្មោះ Tapia TiTo Juvenal ភេទ​ប្រុស សញ្ជាតិ​ប៉េ​រ៉ូ (​ពុំមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) អាយុ ៣៧​ឆ្នាំ ពីបទ (​លួច​) នៅ​ចំណុច​កាស៊ីណូ​វី​ម៉ាន់ ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​បើតាម​ផែនការ​ងារ​អន្តោប្រវេសន៍ ខេត្តកំពត បាន​បញ្ជាក់ថា យោងតាម​បណ្ដឹង​ឈ្មោះ សុខ រិត ជា​មេការ​នៅកាស៊ី​ណូ បាន​បញ្ជាក់ថា ជនបរទេស​ខាងលើនេះ បាន​ចូល​មកលេង​កាស៊ីណូ​នៅ​ថ្ងៃទី ១៥ និង ១៦​ម្ដង​រួចមក​ហើយដោយ​យក​កូនសោ​ចាក់​ទូរ​រ៉ូ​ឡែ​ត (​កែច្នៃ​ប្រព័ន្ធ​បញ្ជា​) ពោល​គឺមាន​ចេតនា​លេង​បន្លំ​បណ្តាល​ឲ្យ​កាស៊ីណូ​ខាតបង់​ប្រាក់​អស់​ចំនួន ៥,៥០០​ដុល្លារ (​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លារ​) ។ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​១០​នាទី ជនបរទេស​រូបនោះ​បាន​មកលេង​ម្តងទៀត ហើយ​យក​សោរ​មកចាក់​ទូរ​រ៉ូ​ឡែ​ត ដូច​មុន​តែ​ត្រូវ​បុគ្គលិក​នៅ​កាស៊ីណូ​ចាប់​ជាប់​ក៏បាន​ប្រគល់អោយ​សម្ថ​កិច្ច​តែម្តង ។
​ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ និង​លោក​ព្រះរាជអាជ្ញារង ខា ដា​ណា អម​សាលាដំបូង​ខេត្តកំពត កម្លាំង​ការិយាល័យ​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី បាន​ឃាត់ខ្លួន​ជនបរទេស​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។

​បច្ចុប្បន្ន​ជនបរទេស​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​ធនាគារ​ខេត្តកំពត​ដើម្បី​ឃុំខ្លួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×