Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមកម្មករ​ចិន​-​ខែ្មរ តវ៉ា​បិទផ្លូវ​មុខ​ក្រុមហ៊ុន ជិន​យ៉ា​ស៊ី​ង ទាមទារ​បើក​ប្រាក់ខែ​

​ភ្នំពេញៈ ក្រុមកម្មករ​ជនជាតិ​ចិន និង​ជនជាតិខ្មែរ ប្រមាណ​ជាង ៣០​នាក់ តំណាង​ឲ្យ​កម្មករ ១១៨​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ការតវ៉ា​បិទផ្លូវ និង​លើក​ប៉ា​ដា​នៅខាងមុខ​ក្រុមហ៊ុន ជិន​យ៉ា​ស៊ី​ង ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ ៥០៨ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការតវ៉ា​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នេះ ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ចំនួន ៤​ខែ ដែល​ក្រុមហ៊ុន​មិនបាន​បើក​ឲ្យ​ពួកគេ​។​

​បន្ទាប់ពី​ការតវ៉ា​លើក​បដា បិទផ្លូវ គឺ​លោក អាំង សេរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌចំការមន បាន​ចុះទៅ​ជួយ​សម្របសម្រួល និង​អន្តរាគមន៍​ឲ្យ​ក្រុមកម្មករ​បើកផ្លូវ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ចេញចូល​ធម្មតា​។ ដោយមាន​ការសម្របសម្រួល ក្រុមកម្មករ​ជនជាតិ​ចិន​និង​ខ្មែរ បាន​យល់ព្រម​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ​។​

​សូមជម្រាបថា នាពេល​កន្លងមកនេះ ក្រុមកម្មករ​ជនជាតិ​ចិន និង​ជនជាតិខ្មែរ ធ្វើការ​នៅ​ក្រុមហ៊ុន ជិន​យ៉ា​ស៊ី​ង ក៏​ធ្លាប់​បាននាំគ្នា​ទៅសុំ​អន្តរាគមន៍​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ផងដែរ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង បើកប្រាក់​ខែ​ឲ្យ​ពួកគាត់​ចំនួន ៤​ខែ ដែល​ក្រុមហ៊ុន​មិនបាន​បើក​ឲ្យ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×