ភ្នំពេញ៖ រថយន្ត២គ្រឿងបើកបរស្របទិសដៅគ្នា ពីត្បូងទៅជើងតាមបណ្ដោយ អូស៊ីអាស៊ីក្នុងល្បឿនលឿនស្រាប់តែដល់ផ្លូវបំបែកជាបួន រថយន្តកូរ៉េក៏បានបត់ឆ្វេងត្រូវរថយន្ត masda មុខពីក្រោយចំហៀងខាងឆ្វេង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង១៥ នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២០ស្ថិត តាមបណ្ដោយផ្លូវអូស៊ីអាយស៊ីក្នុងសង្កាត់ព្រែកលៀប ខណ្ឌខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-M5114 បើកធ្វើដំណើរស្រប់ទិសដៅគ្នា ជាមួយនឹងរថយន្តម៉ាក Masda ពណ៌សពាក់ផ្លាកលេខភ្នំពេញ2-AS2315 បើកតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ខណៈពេលមកដល់ផ្លូវបំបែកជាបួន រថយន្តកូរ៉េក៏បានបត់ឆ្វេងមិនទាន់នឹងឆ្លងផុតផ្លូវផង ត្រូវរថយន្ត Mazda បុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតរថយន្ត Masda យ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ ដើម្បីធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿង ទៅដាក់អែបខាងចិញ្ចឹមផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ហើយក៏បានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕រក្សាសិទ្ធិដោយ ៖ហេងវុត្ថា