Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូត​ផលិតផល​ជា​ឱសថ​បំប៉ន​សុខភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ៤​ទូ​កុងតឺន័រ ស្មើនឹង ៣៣០​កេស របស់​ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD

​ព្រះសីហនុ​៖ ផលិតផល​ជា​ឱសថ​បំប៉ន​សុខភាព ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន ៤​ទូ​កុងតឺន័រ ស្មើនឹង ៣៣០​កេស របស់​ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ព្រះសីហនុ រកឃើញ និង​ដកហូត​។​

​បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​សាខាគយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ព្រះសីហនុ (​ក​.​ប​.​ប​. ) សហការគ្នា​ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព​ផលិតផល​ឱសថ​បំប៉ន​សុខភាព មាន​ប្រភព​មកពី​ប្រទេសក្រៅ​ចំនួន ៤​ទូ​កុងតឺន័រ របស់​ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែធ្នូ ឆ្នាំ​២០២០ នេះ​។

​ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​លើ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​រួមមាន​៖ -OCTA-Z ចំនួន ៣០​ប៉ា​ឡែ​ត ស្មើនឹង ១២៦​កេស -CHANGE ចំនួន ២​ប៉ា​ឡែ​ត ស្មើនឹង ៤៨​កេស -YA HWANG SAM ចំនួន ៤​ប៉ា​ឡែ​ត ស្មើនឹង ៩៦​កេស -GAN BO HO ចំនួន ២​ប៉ា​ឡែ​ត ស្មើនឹង ៦០​កេស​។​

​ជា​លទ្ធផល ផលិតផល​បំប៉ន​សុខភាព​ខាងលើ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងអស់​។ បន្ទាប់មក សមត្ថកិច្ច​ចម្រុះ បាន​កិប​សៀ​លើ​ទូ​កុងតឺន័រ​រក្សាទុក នៅ​ទីលាន​កំពង់ផែ និង​រង់ចាំ​ម្ចាស់​ទំនិញ​ចូលមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×