ភ្នំពេញ ÷ ប្រជាពលរដ្ឋនាំគ្នាទៅដើរទៅលេង នៅជិតមាត់ត្រពាំង ក៏ប្រទះឃើញសពបុរសម្នាក់ នៅក្រោមដើមឈើ បង្កការភ្ញាក់ផ្អើល រួចក៏រាយការណ៍ ទៅការអាជ្ញាធរមានសមត្ថកិច្ច ចុះមកជួយពិនិត្យភ្លាមៗ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៤និង ៣០ នាទីល្ងាចថ្ងៃសុក្រទី ៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅលេង នៅក្នុងដីឡូត៍ជិត នឹងត្រពាំងទឹក ហើយក៏បានប្រទះឃើញសពបុរសម្នាក់ នៅក្រោមដើមឈើ រួចក៏បានរាយការណ៍ ទៅខាងអាជ្ញាធរមានសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។
ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ពិនិត្យ ក្នុងហេតុការណ៍ខាងលើ រួចក៏រាយការទៅដល់ខាងជំនាញ ពិនិត្យកោសល្យវិច័យចុះមកពិនិត្យ នៅមិនទាន់បញ្ជាក់ថា ជនរងគ្រោះខាងលើ ស្លាប់ដោយសារអ្វី ឲ្យពិតប្រាកដនៅឡើយ៕រក្សាសិទ្ធិដោយ៖ សា មេត