Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន នៅ​កន្លែង​ផ្សេងគ្នា ទៅ​តុលាការ​

បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា​ក្នុងស្រុក​បាណន់ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​ហូ សុភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ និង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៤​និង​៣៥​នាទី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​អាក់ ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ឈ្មោះ​យ៉ា យ៉េត ហៅ​ឃ្លុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៥​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ចំណុច​ភ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០២០​ហើយ​៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ​

×