Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនមន្រ្តីយោធាស្រុកពាមជ័រម្នាក់ លួចគាស់ឃ្លាំងរោងចក្រហេងយ៉ុង យកប្រាក់៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ជាមុខសញ្ញាគាស់ឃ្លាំងរោងចក្រ នៅភ្នំពេញលួចយកលុយប្រមាណជា៣០ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចខ្លួន បន្ទាប់ពីជនសង្ស័យរត់គេចខ្លួចទៅសម្ងំលាក់ខ្លួននៅស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០។ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់វិធានការតាមច្ប​ាប់ ហើយកំពុងស្វែងរកបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន។

ជនសង្ស័យនោះ ជាមុខសញ្ញាគាស់ឃ្លាំងរោងចក្រ នៅភ្នំពេញម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ ត្រូវបាននគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបាននៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំជាមន្ត្រីយោធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង ហើយសមត្ថកិច្ចចាប់យកវត្ថុតាងរួមមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY 8793 និងកាំភ្លើងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមនិងបក្ខពួកបានធ្វើសកម្មភាពលួចគាស់ឃ្លាំងរោងចក្រហេងយ៉ុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយកទ្រព្យសម្បត្តិអស់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×