Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីលូកកាបូប និងក្លែងបន្លំអលង្កាមាស នៅក្រុងប៉ោយប៉ែត អាវុធហត្ថបង្ក្រាបចោរ១សំបុក

spot_img

បន្ទាយមានជ័យ ៖ អហក្រុងប៉ោយប៉ែតបានស្រាវជ្រាវ ឆ្មក់និងក្រសោបបង្ក្រាបចោរ១សំបុក ករណីលូកកាបូបនិងក្លែងបន្លំអលង្ការមាសនៅក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះ រិទ្ធ សំណាង ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងក្រុមជនសង្ស័យល្មើស១សំបុកនោះពីករណីលួច ប្រព្រឹត្តនៅវេលាម៉ោង១០យប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណកាស៊ីណូស្តាប៉ារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវេសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ៖ ក្រោយទទួលបានពាក្យបណ្តឹង លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ មានឈ្មោះ ឆាន់ សាញ់ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះជួលមួយកន្លែងក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។

ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើលូកហោប៉ៅ និងបន្លំយកគ្រឿងអលង្ការក្លែងក្លាយដើម្បីបោកបញ្ឆោតទៅប្តូរយកគ្រឿងអល័ង្ការពិត(ឬហៅថាទម្លាក់យោង) ពីជនរងគ្រោះ តាំងពីនៅខេត្តកំពង់ធំនិងនៅក្រុងប៉ោយប៉ែតនេះ។

ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តចុះធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនបក្សពួកជនសង្ស័យបន្តទៀតបានចំនួន ០៨នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ មិត្ត រី ហៅ(រី) ភេទ ស្រី អាយុ ៤៤ឆ្នាំ ២-ឈ្មោះ ឡេង ឡឺយ ភេទ ស្រី អាយុ៣៦ឆ្នាំ ៣-ឈ្មោះ ណង ស្រីនិច ហៅ(កំប្រោង) ភេទ ស្រី អាយុ១៩ឆ្នាំ ៤-ឈ្មោះ មិត្ត ស្រអែម ភេទស្រី អាយុ ២៥ឆ្នាំ ៥-ឈ្មោះ មិត្ត យ៉ាឡៃ ភេទ ប្រុស អាយុ ២៦ឆ្នាំ ៦-ឈ្មោះ ជឿន ហន់ ភេទ ស្រី អាយុ ៤៩ឆ្នាំ ៧-ឈ្មោះ តៃ រ័ត្ន ភេទ ស្រី អាយុ ១៧ឆ្នាំ ៨-ឈ្មោះ ណៃ ពៀង ភេទ ស្រី អាយុ២៨ឆ្នាំ ជនសង្ស័យទាំងអស់ខាងលើមានទីលំនៅរួមគ្នានៅភូមិត្រាចជ្រុំ ឃុំសំពោច ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវេសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ៖ ក្រោយធ្វើការសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៩នាក់ ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០៩នាក់ ទៅទីបញ្ជការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានអោយដឹងថា ៖ ដោយផ្អែកលើអង្គហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៩នាក់ថាពិតជាបានលូកហោប៉ៅ និងបន្លំយកគ្រឿងអលង្ការក្លែងក្លាយដើម្បីបោកបញ្ឆោទ ទៅប្តូរយកគ្រឿងអល័ង្ការពិតពីជនរងគ្រោះមែន។

ចំណែក លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយបងប្អូនពលរដ្ខមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរនៅតាមទីប្រជុំជន ត្រូវរក្សាទ្រព្យសម្បត្តិ។ កុំចាញ់ការបោកបញ្ឆោតចង់បានគ្រឿងអលង្ការពីជនមិនស្គាល់មុខ ប្តូរអោយគ្រឿងអលង្ការទម្ងន់ធំ យកគ្រឿងអលង្ការទម្ងន់តូចពីយើងឬថាកុំយកមាសទៅដូរសំណ៕ ដោយ៖ បន្ទាយ

spot_img
×