Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល បង្ក្រាប​​ជនសង្ស័យ​៦​នាក់ ជាអ្នកចេញ​លួច អ្នក​ចាំ​ទទួល​ទិញ ​និង​អ្នក​យកមក​កែច្នៃ​យកទៅលក់ម៉ូតូ នៅ​ក្រុង​ប៉ោយប៉ែត

spot_img

​បន្ទាយមានជ័យ​៖ ជនសង្ស័យ១​ក្រុម ​ចេញ​ធ្វើ​សកម្មភាព​លួចម៉ូតូ ក្នុង​ទីក្រុង​ប៉ោយប៉ែត ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង​ដកហូត​ម៉ូតូ​បាន​៥​គ្រឿង កាលពី​រសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២០ ​នៅក្នុង​ប៉ោយប៉ែត​ ដោយយោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ដែល​បាត់​ម៉ូតូ។​

​លោក​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ បាន​ប្រាប់​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ដែល​បាត់​ម៉ូតូ​មាន ឈ្មោះ​គឹម ណាវី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត​បាត់ ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ូ​ម័​រអិច​ព៍ណ​ស​ក្រហម​ស្លាក​លេខ​បន្ទាយមានជ័យ 1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ ឈ្លោះ របស់​សំ សុជា ភេទ​ប្រុស អាយុ​២៧ ឆ្នា​បាត់​ម៉ូតូ​ហុងដា​ទ្រី​ម​ព័​ណ​ខ្មៅ​ស្លាក​លេខ​បន្ទាយមានជ័យ​១N១៨៨៤ ឈ្មោះ​ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តព៍​ណ​ទឹក​បិ​ច ។​

​លោក​សៅ សារឿន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ហើយ ​និង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ព្រហ្ម​ទណ្ឌ​និងជំនាញ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​នគរបាល​១​ក្រុម ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ​គឺ១ ​រឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​២ ​ឈ្មោះ​ម៉ៅ មករា ហៅ​អា​រា​មីន ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ៣​ ​ឈ្មោះ ​តឿន ពាង ហៅ​ម៉ឺន ហៅ​រើ​ន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៤ ​ឈ្មោះ​កាន រ៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​៥ ​ឈ្មោះ​ហេង ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង៦ ​ឈ្មោះ​វឿ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ​ទាំង​៦​នាក់​រួមមាន ​ចោរលួច​ហើយ​មាន​អ្នក​ចាំ​ទទួល​ទិញ និង​យកទៅ​កែច្នៃ នៅក្នុង​ប៉ោយប៉ែត ​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចម្រុះ​បាន​ចំនួន​៥​គ្រឿង​ ប្រគល់ជូនម្ចាស់ដើមវិញ។

​​ជនសង្ស័យ ​ទាំង​៦​នាក់ ​បាន​ឆ្លើយថា ​បក្ខពួក​របស់ខ្លួន ​បាន​សហការគ្នា​មាន​អ្នកចេញ​លួច មាន​អ្នក​ចាំ​ទទួល​ទិញ ​និង​មាន​អ្នក​យកមក​កែច្នៃយកទៅលក់​។​ សង្ស័យ​ទាំង​៦​នាក់ ​បាន​បញ្ជូនមក​ស្ន​ង​ការ​ និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​តុលាការ​អនុវត្ត​តាមច្បាប់​៕​រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×