Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា ៣០ គីឡូ : តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ

spot_img

ភ្នំពេញៈ តុលាការ​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា ៣០ គីឡូក្រាម​។ ការសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នេះ គឺ​ដោយ​លោកស្រី ហុង ទិ​ត្យ​មល្លិកា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​។

​ស្ត្រី​ជនជាតិ​ឈ្មោះ ផាន់​ភុំ រតនា​(PHANPHOM RATTANA) ភេទ​ស្រី កើត ១៩/០៩/១៩៨៩ ជនជាតិ ថៃ មាន​ទីលំនៅ​ឃុះ​ណង​ប៊ុន ស្រុក​បរៃ ខេត្ត​ត្រាត ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ AB 42743737 ។

កាលពី​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលា​ម៉ោង ០១:៤៧​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៥) ដឹកនាំ​កិច្ចប្រតិបត្តិការ​នេះ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុទ្ធ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម តូ នាយករង​មន្ទីរ ចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ច្រក​អន្តរជាតិ​ដូង ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង លទ្ធផល​ដូចខាងក្រោម ៖

ក​-​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​៖ឈ្មោះ ផាន់​ភុំ រតនា​(PHANPHOM RATTANA) ភេទ​ស្រី កើត ១៩/០៩/១៩៨៩ ជនជាតិ ថៃ មាន​ទីលំនៅ​ឃុះ​ណង​ប៊ុន ស្រុក​បរៃ ខេត្ត​ត្រាត ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ AB 42743737 ។

ខ​-​វត្ថ​តាង​ចាប់យក​៖​គ្រឿ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ២៩​គ​.​ក្រ ៨៥៧,០២ ក្រាម​។
ទូរស័ព្ទ ២ គ្រឿង លិខិតឆ្លងដែន ១​ក្បាល និង​សៀវភៅ​ធនាគារ ២​ក្បាល

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​បន្ត​តាម​នីតិវិធី ៕​ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×