Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ខ្យល់គរស្លាប់ នៅក្នុងហាង អយស្ទ័រ ហៅស៍១

spot_img

ភ្នំពេញ៖ បុរសម្នាក់សង្ស័យខ្យល់គរស្លាប់​​ នៅក្នុងហាងមួយកន្លែងបង្កភាពភ្ញាក់ផ្អើលដល់ក្រុមគ្រូសារ និងប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ រសៀល២៣នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ស្ថិតត្រង់ចំណុចហាងមួយកន្លែង ( មានយីហោ អយស្ទ័រ ហៅស៍១ ) ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ភក្តី អាយុ២៨ឆ្នាំ មុខរបរដឹងអីវាន់ក្នុងហាង យីហោ អយស្ទ័រ ហៅស៍១ មានស្រុកកំណើត ភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុ ចំពោះសពជនរងគ្រោះ ឈ្មោះ ភក្តី ពីមុនធ្លាប់បម្រេីកាាងារនៅប្រទេសជប៉ុន ទេីបត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ផងដែរ ហើយបានចូលធ្វេីការនៅហាងខាងលេីមួយរយៈចុងក្រោយនេះ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោ អយស្ទ័រ ហៅស៍១ មួយកន្លែង ហើយសព្វថ្ងៃនេះ រូបគាត់ស្នាក់នៅហាងកើតហេតុខាងលើនេះ ខណៈនៅវេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះ ចេះតែឆ្ងល់ថាហេតុអីជនរងគ្រោះមិនចេញធ្វើការ ហើយធ្វើការទាក់ទងក៏មិនបាន ពេលនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោហាងដែលជនរងគ្រោះស្នាក់នៅ ខណៈពេលចាក់ចូលទៅខាងក្នុងក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯង ក្នុងបន្ទប់បាត់ទៅហើយ ដោយសភាព សពជនរងគ្រោះមានស្លាកស្នាមដៃផងដែរ ទើបបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋ ទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅកម្លាំងជំនាញពិនិត្យកោសល្យវិច័យ រួចសរសេរលិខិតប្រគល់សពឲ្យក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ពន្លឺ

spot_img
×