Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តរបស់ក្រុមហ៊ុនក្រទ្បុកស៊ីម៉ងត៍ (កៃ អេង ខនគ្រីត) បំពានភ្លើងស្តុប បុកម៉ូតូមួយគ្រឿងបណ្តោលឲ្យបុរសម្នាក់បានស្លាប់

spot_img

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តក្រទ្បុកសីុម៉ងត៍របស់ក្រុមហ៊ុន(កៃ អេង ខនគ្រីត) បើកបំពានភ្លើងស្តុបទៅបុកជាមួយម៉ូតូមួយគ្រឿង អូសប្រមាណ30ម៉ែត្រ បណ្តោលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ដោយហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង6 និង45នាទីព្រឹក ថ្ងែទី8 ខែធ្នូ ឆ្នាំ២០២០ ទីតំាងស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រទ្បុកសីិម៉ងត៍មួយគ្រឿងម៉ាក HiNO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A- 3109 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ភ្លើងស្តុប ដែលត្រូវឈប់ហើយ រថយន្តនៅតែបំពានភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូ អូសប្រមាណជាង30ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកឯតៃកុងរថយន្តបង្ក មានឈ្នោះ ស ហម ភេទប្រុស មានអាយុ36ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គពក ឃុំមឺុនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកឯជនរងគ្រោះ មានឈ្នោះសុផាត ពិសិត មានអាយុ២៣ មានស្រុកកំណើតនៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ហើយជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ125ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1E-7799។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុុកបណ្តោះអាសន្នរង់ចាំប្រគល់សាកសព ទៅឲ្យសាច់ញាតវិញ។ ដោយទ្បែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើការដកយកទៅតម្កល់នៅវត្តទឹកថ្លា និងចំាសាច់ញាតមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា ផាន់ណា

spot_img
×