កណ្ដាល ៖ នៅលេីព្រែកសំរោង សង្កាត់តាខ្មៅ ខេត្តកណ្ដាល កាលយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋថា មានឃេីញយុវជនម្នាក់ បានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រែកសំរោង តែរកសាកសពមិនឃេីញ លុះដល់វេលាម៉ោង ១និង ៣៣នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ទើបមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសខាងលើ អណ្ដែតឡើងប៉ះនៅចំណុចក្បែរច្រាំងទន្លេ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងច្រេីនទៅមេីល សាកសពខាងលេីនោះ។
ក្រោយពីមានព័ត៌មានលេចឮតាមរយ:សមត្ថកិច្ចថាមានប្រទះឃើញសាកសពអណ្ដែតឡើងនៅចំណុចសង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ភ្លាមៗនោះ គេក៏បានឃេីញមនុស្សមួយក្រុម ដែលសង្ស័យថាជាក្រុម គ្រួសារសព ជនរងគ្រោះ ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចប្រាប់ថា មនុស្សមួយក្រុមខាងលេីគឺ ជាសាច់ជនរងគ្រោះពិតប្រាកដមែន ដែលបានខ្លួនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ ដោយមិនដឹងថាកូនទៅណា ដោយគាត់ទទួលបានថាប្រទះឃេីញសាកសពអណ្ដែងឡេីង ដោយសាកសព ជនរងគ្រោះ គឺជាកូនគាត់មែន ។
សាកសពជនរងគ្រោះ មានឈ្មោះ ម៉េត ខាវីន អាយុ១៦ មុខរបរ សិស្ស ទីលំនៅស្នាក់នៅក្នុង ភូមិស្វាយរលំ៣ សង្កាត់ស្វាយរលំ ក្រុតាខ្មៅ ខេត្តកណ្តាល ។ ក្រុមគ្រួសារសពបានបន្តថា មុនពេលកេីតហេតុ ជនរងគ្រោះ បានបន្សល់ទុកនៅពាក្យមួយឃ្លា សួរទៅកាន់គាត់ថា ( តេីនៅលេីស្ពានព្រែកសំរោង បេីមានមនុស្សលោតទឹកទៅស្លាប់អត់ ) ហេីយក៏ដេីរចេញពីផ្ទះបាត់ទៅ ដោយពុំមានមូលហេតុ និងមិនពុំមានការឈ្លោះគ្នានោះទេ ដោយមិនឃេីញកូនមកវិញយូរពេក ពួកគាត់ក៏បានដេីររកដែរតែមិនមានដំណឹងសោះឡេីយ រហូតមកដល់ថ្ងៃប្រទះឃេីញនេះម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅផ្នែកខាងជំនាញកោសលវិច័យក្រុងតាខ្មៅ ដើម្បីចុះមកពិនិត្យសពជនរងគ្រោះ ។ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចក្រុង បានបញ្ជាក់ថា សពជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារលោកទឹកសម្លាប់ខ្លួនពិតមែន ដោយសពរបស់ជននោះ ពុំមានស្លាកស្នាមនឹងពាក់ព័ន្ធទៅលេីបញ្ហាឃាតកម្មនោះឡេីយ ហេីយសមត្ថកិច្ចក៏បានធ្វេីលិខិតស្នាម ដេីម្បីប្រគល់សាកសពនោះទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ផងដែរ៕ រក្សាសិទ្ធិដោយ៖ពន្លឺ