Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច ថា អ្នកដែលទើបតែបានរស់នៅក្នុង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម

spot_img

ខេត្តព្រះវិហារ៖ លោកបណ្ឌិត សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លៃសារនៅលើហ្វេសប៊ុកនាល្ងាចថ្ងៃអង្គារនេះថា នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាង នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះ បានដឹងថា ខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង។

លោកថា “អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពី ការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះ ទៅជាឧទ្យានសម្រាប់ធ្វើការអភិរក្ស”។

ក្រុមការងារបានចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារ ដែលរស់នៅក្នុងឧទ្យាននេះ ចំនួន១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។ ដោយមានកិច្ចសហការ ពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហា ជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្ត បានសម្រេចផ្ដល់ជូននូវដី ដែលមានទំហំ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង៣០ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងទីលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើយ។

លោកបណ្ឌិត សូមអំពាវនាវដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿន ការចាត់វិធានការ និងដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ឱ្យបានកាន់តែឆាប់រហ័ស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×