ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបើកកង់បីឥណ្ឌាលឿនពេកមិនប្រយ័ត្នក៏ធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់កង់បីខ្ទាតចេញមកក្រៅបាក់កស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអង្គារទី ៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះសុនពិឈីនអាយុ៣៥ឆ្នាំ មុខរបររត់កង់បីឥណ្ឌាស្នាក់នៅជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យអង្គភាពសាព័ត៌មាន CEN បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 1HV 9755 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតធ្លាក់ជង្ហុកក្រឡាប់អូសទៅមុខជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់កង់បីខ្ទាតចេញមកខាងក្រៅបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌច្បាអំពៅចុះមកដល់រួចវាស់វែងយកម៉ូតូកង់បីទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយនិងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត