ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមសហការជាមួយនិងកម្លាំងសន្តិសុខក្រុមហ៊ុន OCIC បានធ្វើការដេញចាប់យ៉ាងប្រផាប់ប្រភីង ក្រោយជនសង្ស័យបានធ្វើសកម្មភាព កាច់សោកម៉ូតូ ហុងដាឌ្រីមាត់ សេ១២៥ ស៊េរីឆ្នាំ ២០២០ ដែល មានពាក់ផ្លាកលេខ ភ្នំពេញ 1IL~4975 ពីប្រជាពលរដ្ឋម្នាក់ ដែលចាក់សោម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ មិនបានសម្រេចត្រូវបានម្ចាស់គេឃើញតាមចាប់បាននៅម្ដុំភូមិគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី៩ ធ្នូ ២០២០ នៅចំណុចការដ្ឋានOCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើដែលធ្វើសកម្មភាពកាច់កម៉ូតូ មានឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខេត្តត្បូងឃ្មុំ ចំណែកជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ដែលជិះម៉ូតូម៉ាកស៊ូមមើ។ ចំណែកជនរងគ្រោះមានឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តអោយក្រុមហ៊ុន OCIC ស្នាក់នៅការដ្ឋាន។
តាមប្រភពពីបងជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូនៅចំណុចមុខកន្លែងស្នាក់នៅ ក៏បានចូលទៅក្នុងហូបបាយ លុះដល់ម៉ោងកើតហេតុស្រាប់ តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ zoomer x មួយគ្រឿងមិនចាំផ្លាកលេខ បានមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចជិះចេញពេលនោះ ជនរងគ្រោះបានឃើញស្រែកឆោឡោផ្អើលដល់សន្តិសុខ ដែលយាមនៅក្នុងក្រុមហ៊ុន OCIC បានបោះដៃតាមវិទ្យុទាក់ទង រហូតជាមួយសមត្ថកិច្ចឡោមព័ទ្ធ ដេញប្រផាប់ចាប់ប្រភីងជាមួយនឹងជនសង្ស័យ រហូតដល់ផ្លូវជាតិលេខ6 មុខសណ្ឋាគារមេគង្គ ទើបសមត្ថកិច្ចចាប់បានជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមកសាកសួរមកនៅអធិការនគរបាលខណ្ឌជ្រោយចង្វា។
បច្ចុប្បន្នជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ពន្លឺ