Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារទំនាស់ពាក្យសំដី ជនសង្យ័យម្នាក់ទាញកាំបិត កាប់ជនរងគ្រោះចំនួន ៣ កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ

spot_img

កំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន១ នាក់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម កាប់ជនរងគ្រោះចំនួន ៣ កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុដោយសារទំនាស់ពាក្យសំដី ។

នៅវេលាម៉ោង ១០និង៣០ នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៥ នាក់ មធ្យោបាយរថយន្ត ១ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ១ នាក់ ឈ្មោះ តុន នឿន ហៅ ប្រូង ភេទប្រុស អាយុ ២៥ ឆ្នាំ ទីលំនៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ដែលជាប់ពាក់ព័ន្ធនិងករណីឃាតកម្មកាល ពីវេលាម៉ោង ២៣និង៤០ នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដោយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ ៤០ ឆ្នាំ ទីលំនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ចំនួន ៣ កាំបិត បណ្តាលឲ្យស្លាប់ភ្លាម ៗ នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុដោយសារទំនាស់ពាក្យសំដី ។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង អនុវត្តន៍ទៅតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×