Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆក់ទូរស័ព្ទដៃ

spot_img

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ១- ឈ្មោះ សៀន គឹមសៀ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ២- ឈ្មោះ ផា ថុនា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ៣- ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿង ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូនសេវែនផ្លឹស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី ជនជាតិខ្មែរ មុខរបរ សិស្ស។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន។
សម្ភារបន្សល់ទុក ម៉ូតូ០២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GU-4994, ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃអាយហ្វូនសេវែនផ្លឹស រួចប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×