កោះកុង៖ថយន្តខួងបង្គោលភ្លើង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៤នាក់ និង១នាក់ទៀតបាត់ខ្លួន កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា គ្រោះថ្នាក់រថយន្តខួងបង្គោលភ្លើង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ នៅចំណុចអន្ទង់អាំងធំ បណ្តាលឲ្យរងរបួសធ្ងន់ ៣ នាក់ របួសស្រាល ១ នាក់ និងបាត់ខ្លួន ១ នាក់ កម្លាំងសមត្ថកិច្ចកំពុងរុករក ចំណែកឯជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព អណ្តូងទឹក ។ រថយន្ត RHINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A 1067 បើកបរដោយឈ្មោះ ខ្លា ភេទប្រុស អាយុ ២៤ ឆ្នាំ ក្នុងទិសដៅ ភ្នំពេញ មកកោះកុង។ ក្រោយកើតហេតុ អ្នកបើកបរ បានរត់គេចខ្លួនបាត់ ។
គ្រោះថ្នាក់នេះបណ្តាលមកពីមូលហេតុ រថយន្តដាច់ហ្វ្រាំង ត្រង់ចំណុចចុះចំណោទ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ