Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា ក្នុងប្រព័ន្ធតេឡេក្រាម ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ

spot_img

ភ្នំពេញ ៖ នាយកដ្ឋានកណ្តាលសន្តិសុខបានអះអាងថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិធ្វើឲ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដែលធ្វើឡើងដោយជនអនាមិក ក្នុងគោលដៅដើម្បីចែកចាយនូវមេរោគកុំព្យូទ័រ។

នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានកណ្តាលសន្តិសុខ បានចេញលិខិតបដិសេដ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា «នាយកដ្ឋានកណ្តាលសន្តិសុខ បានកត់សម្គាល់ឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ»។

នាយដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ទៀតថា «អំពើក្លែងបន្លំខាងលើ ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដែលធ្វើឡើងដោយជនអនាមិក ក្នុងគោលដៅដើម្បីចែកចាយនូវមេរោគកុំព្យូទ័រ។ អាស្រ័យហេតុនេះ នាយកដ្ឋានកណ្តាលសន្តិសុខ សូមគោរព ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម (Telegram) ឈ្មោះ ឌី វិជ្ជា (Dy Vichea) ខាងលើ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ»៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×