ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌជាមួយនឹងគូដណ្ដឹងរួចក៏ឈានដល់ការយកខ្សែទៅចងកសម្លាប់ខ្លួនឯងនៅលើដៃអាអ៊ិចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជិតខាង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីយប់ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ភី អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលអាអ៊ិច ស្នាក់នៅការដ្ឋានជិតកន្លែងជិតឡឥដ្ឋ ៥ខ្នងក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ចំណែកឯនារីដែលត្រូវជាគូរដណ្ដឹងសូមមិនបញ្ចេញឈ្មោះមានអាយុទើបតែ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។
បើយោងតាមប្រភពពីគូរដណ្ដឹងជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថាជនរងគ្រោះដែលជាគូរដណ្ដឹងពួកគាត់ជិតដល់ថ្ងៃរៀបការទៅហើយ នៅសល់តែមួយខែកន្លះទៀត និងត្រូវចូលរោងការហើយ។ បុរសជាគូរដណ្ដឹងរបស់គាត់ពេលស្រវឹងម្ដងៗតែងតែប្រើអំពើហឹង្សាទៅទៅលើរូបគាត់ដោយសារភ្លើងប្រច័ណ្ឌ ស្រាប់តែដល់ថ្ងៃកើតហេតុគាត់បានផឹកស្រវឹងដេញវាយគាត់ធ្វើឲ្យគាត់ភិតភ័យបានរត់ចេញពីការដ្ឋានទៅពួនសម្ងំ នៅផ្ទះអ្នកជិតខាងដោយសារគាត់រកខ្ញុំមិនឃើញគាត់ត្រឡប់មកការដ្ឋានវិញ ខណៈពេលនោះខ្ញុំ ក៏ ដើរចូលមកការដ្ឋានវិញស្រាប់តែបានបន្តិចឃើញគាត់បានចងកនៅនិងដៃអាអ៊ិចស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ភ្លាមៗនោះដែររូបគាត់ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចស្នងការាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ហើយបានបញ្ជាក់ថាសពបុរសខាងលើពិតជាចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត