Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​ស្រក់​ទឹកភ្នែក​! តារា​សម្តែង​ជើងចាស់​៤​រូប ដែល​ខ្វះខាត​ខ្លាំង រហូត​ត្រូវ​ដើរ​លាងចាន​ឱ្យគេ ត្រូវ​ស្រីអូន​ទទួល​ចិញ្ចឹម​

spot_img

​ភ្នំពេញ​៖ អ្នកនាង​ស្រីអូន ដែល​ល្បីល្បាញ​ខាង​ការងារ​សង្គម និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិតផល​សុខភាព​ល្បីឈ្មោះ​មួយ ថ្មីៗ​នេះ​បានទទួល​តារា​សម្តែង​ជើងចាស់​៤​រូប ធ្វើជា​ម្តាយចិញ្ចឹម ក្រោយពី​ដឹងថា​ពួកគាត់​សុទ្ធ​តែមាន​ជីវភាព​ខ្វះខាត​ខ្លាំង រហូតដល់​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល និង​ត្រូវ​ប្រកប​របរ​លាងចាន​ឱ្យគេ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ អ្នកនាង​ស្រីអូន​បាន​ថ្លែងថា «​នាង​ខ្ញុំ​ស្រីអូន​និង​ស្វាមី បានទទួល​តារា​ជើងចាស់ ដែលមាន​ជីវភាព​ខ្វះខាត មក​ធ្វើជា​ម្ដាយធម៌​ដើម្បី​ផ្គត់ផ្គង់ និង​មើលថែ​ថ្ងៃនេះ​មាន​ម្ដាយធម៌​ដល់​ទៅ​៤​នាក់ កូន​នឹង​ទិញ​ធានារ៉ាប់រង​សុខភាព​ជូន​ម៉ែ ផ្ដល់​ដើមទុន​រកស៊ី​ជូន​ម៉ែ ផ្ដល់​កន្លែង​ស្នាក់នៅ និង​ថវិកា​ម៉ែ​ខាន​លែង​ដើរ​លាងចាន​ឱ្យគេ​ទៀតហើយ កូន​បាន​សង​ថ្លៃ​ផ្ទះ​ដែល​ម៉ែ​ជំពាក់​គេ​រួចរាល់​ហើយ ឈប់​យំ​ទៅ​ម៉ែ បងប្អូន​គ្រប់គ្នា​មិន​នឹកស្មានថា​ម៉ែៗ​ពិបាក​ដល់​ថ្នាក់​នេះ​ទេ កូន​បាន​ជួយ​ម៉ែៗ​ហើយ ជូន​បុណ្យ​ផង​បងប្អូន​ខ្មែរ​»​។​

​ក្រោយពី​ដំណឹង​នេះ​ត្រូវបាន​ចែកចាយ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន រួមជាមួយ​អ្នកសិល្បៈ​ផងដែរ បានខ​មិន​អបអរសាទរ និង​ចែករំលែក​បន្តបន្ទាប់ ត្រេកអរ​និង​រំភើប​ជំនួស​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ​។​

​គួរ​បញ្ជាក់ថា មិន​ត្រឹមតែ​តារា​សម្តែង​៤​រូបនេះ​ទេ ដែល​អ្នកនាង​ស្រីអូន​ទទួល​រ៉ាប់រង​ចិញ្ចឹម​និង​ផ្គត់ផ្គង់ សព្វថ្ងៃនេះ​អ្នកនាង​ក៏មាន​កូនចិញ្ចឹម ដែលជា​ក្មេង​កំព្រា​រាប់រយ​នាក់​ផ្សេងទៀត ដែល​កំពុង​ទទួល​ការផ្គត់ផ្គង់​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ កូ​លាប ក្រហម​

spot_img
×