Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ចំនួន ២៣នាក់ ដែលរកស៊ីឈ្នួលកាប់ព្រៃ រុរករានដីព្រៃ ត្រូវមន្ត្រីឧទ្យានុរក្ស ធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព

កំពង់ស្ពឺ៖ មន្ត្រី ឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ ចុះល្បាតនៅចំណុចអូរគួយ បានជួបប្រជាពលរដ្ឋ ដែលរកស៊ីឈ្នួលកាប់ព្រៃ រុករាន ដីព្រៃ ដែលស្ថិតក្នងភូមិសាស្ត្រភូមិសូរិយា ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន ២៣នាក់ ដែលមកពីខេត្តកំពត បានធ្វេីការអប់រំ ណែនាំ និងធ្វេី កិច្ចសន្យាបញ្ឈប់សកម្មភាព។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ មន្ត្រី ឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ ដឹកនាំដោយលោក កង ញ៉ឹប ប្រធានស្នាក់ការរងជាំ ចុះល្បាតនៅចំណុចអូរគួយ បានជួបប្រជាពលរដ្ឋ ដែលរកស៊ីឈ្នួលកាប់ព្រៃ រុករាន ដីព្រៃ ដែលស្ថិតក្នងភូមិសាស្ត្រភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺចំនួន ២៣នាក់ ដែលមកពីខេត្តកំពត បានធ្វេីការអប់រំ ណែនាំ និងធ្វេី កិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត ហេីយបន្ទាប់មកឲ្យប្រជាជាពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ចំពោះករណីខាងលើមន្ត្រីការិយាល័យ ដែនជម្រកសត្វព្រៃ នឹងបន្តស្រាវជ្រាវរកជនសង្ស័យ នៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×