Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលពេញបណ្តាញសង្គម សុខៗភរិយាឧកញ៉ា ដួង ឆាយ ប្រកាសលែងលះស្វាមី

spot_img

ភ្នំពេញ៖ ជារឿងមួយនឹកស្មានមិនដល់ នៅសុខៗស្រាប់តែភរិយារបស់លោកឧកញ៉ា ដួង ឆាយ គឺលោកជំទាវ ដេត ម៉ាលីណា បានប្រកាសជាសាធារណៈបានព្រងព្រៀងលែងលះគ្នា ជាមួយស្វាមីចាប់ពីពេលនេះតទៅ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់លោកជំទាវ បានសរសេររៀបរាប់យ៉ាងដូចច្នេះថា «សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ ហេីយអ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយ ហេីយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេ សូមអរគុណ 13.12.2020 Deth Malina»។

ក្រោយពីបង្ហោះសារបែកបាក់បែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ ព្រោះស្វាមីភរិយាមួយគូរនេះ តែងបង្ហាញក្តីស្រឡាញ់ចំពោះគ្នាមិនដែលដាច់ ហើយកាលពីពេលកន្លងទៅ ខណៈលោកឧកញ៉ា ដួង ឆាយ កំពុងជួបរឿងក្តីក្តាំ ក៏ភរិយារបស់លោកតែងឈរ នៅក្បែរជាកម្លាំងចិត្តរហូត៕ រក្សាសិទ្ធដោយ៖ កូលាប ក្រហម

spot_img
×