Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ព្រះសង្ឃមួយអង្គ លួចប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២០ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលោកសង្ឃ១អង្គ បាននិមន្តបិណ្ឌបាត ហើយលួចប្រើប្រាស់គ្រឿងញៀនទៀតផង។

ភ្លាមៗនោះលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនព្រះសង្ឃនោះតែម្តង ហើយដកហូតបានថ្នាំញៀន ពណ៌លឿងចំនួន២គ្រាប់ ទូរស័ព្ទដៃ១គ្រឿង ប្រាក់ខ្មែរចំនួន៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា សង្ឃ១អង្គនោះមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីមន្ត្រីមន្ទីរធម្មកានិងសាសនាខេត្ត សួរនាំរួចមកទើបដឹងថា សង្ឃ១អង្គនេះក្លែងក្លាយ ដោយគ្នានអ្វីជាសម្គាល់ខ្លួនឡើយ ហើយក៏បានធ្វើពិធីផ្សឹកនៅវត្តសមាធិផល ដោយមានការចូលរួមទាំងមន្ត្រីសង្ឃ និងធម្មការ មន្ត្រីសង្ឃវត្តសមាធិផល រួចប្រគល់មកឱ្យសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់មក កម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×