ក្រុងសៀមរាប: ករណីបង្រ្កាបកន្លែងភ្នាល់ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់នេះ តម្រូវឲ្យអ្នកធានាខ្លួនចេញទៅវិញ ជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំង នឹងមេខ្លោងបើកកន្លែងភ្នាល់នេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
បើតាមរបាយការណ៍ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលវេលាម៉ោង ១២និង០០នាទីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ នឹងបងប្អូនប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធអធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការបង្រ្កាបករណី ភ្នាល់ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ១កន្លែង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ នឹងចាប់យកវត្ថុតាងបានដូចជា ៖ -ម៉ូតូ ចំនួន ៨គ្រឿង -រថយន្តចំនួន១គ្រឿង -ជញ្ជីងថ្លឹងអេឡិចត្រូនិចចំនួន១គ្រឿង -មាន់ជល់ ចំនួន១ក្បាល នឹងកន្រ្តកដាក់មាន់ចំនួន៣ -ស្កុត នឹងស្រោមខ្នាយមាន់មួយចំនួន។
ជនសង្ស័យទាំង៦នាក់ខាងលើ ក្រោយពីបានសួរនាំ បានឆ្លើយសារភាពថា ពួកគេ គឺជាអ្នកចូលលែង និងភ្នាល់ តែប៉ុណ្ណោះ ។
យោងតាមចម្លើយសារភាព និងដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ជនសង្ស័យទាំង៦នាក់នេះ យើងបានតម្រូវអោយអ្នកធានាខ្លួនចេញទៅវិញជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំង នឹងមេខ្លោងបើកកន្លែងភ្នាល់នេះ យើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ដោយឡែកវត្ថុតាង ដែលដកហូតមកបានបច្ចប្បន្ម រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ