កណ្តាល៖ នគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់កាលពី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២០ ករណី រំលោភលើទំទុកចិត្ត កើតហេតុ៖ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង០០នាទីចំណុចភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាលដោយជនសង្ស័យ បានទៅខ្ចីម៉ូតូកូនប្រុសរបស់ជនរងគ្រោះ យកទៅទិញសាច់ក្លែម និងស្រាបៀរ យកមកផឹកបន្ថែមទៀត ក្នុងពេលនោះដែរជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់រហូត បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ។
ជនរងគ្រោះឈ្មោះ ឯក អូរីយុិត ភេទ ប្រុស អាយុ៥៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់កង់បី មានទីលំនៅភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។ ចំណែកជនសង្ស័យ ឃាត់ខ្លួនឈ្មោះ យ៉ុង គឹមសួរ ហៅប្រុស ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យ មានសារធាតុញៀននូវក្នុងទឺកនោម ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាក Suzuki Let ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 1Z 1656 លេខតួCE45D 418577 លេខម៉ាស៊ីន AE 52418508 ។
នគរបាលស្រុកពញាឮបានរៀបរាប់ពីសភាពរឿងហេតុថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យឈ្មោះ យ៉ុង គឹមសួ ហៅប្រុស បានទៅខ្ចីម៉ូតូកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ជា ផាត់យុទ្ធ ដែលមានភិនភាគដូចខាងលើ យកទៅទិញសាច់ក្លែម និងស្រាបៀរ យកមកផឹកបន្ថែមទៀត ក្នុងពេលនោះដែរ ជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់រហូត បន្ទាប់មកជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះ ទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានប្រាក់ចំនួន ៥០ដុល្លារ (ហាសិបដុល្លា) ហើយគេចខ្លួនបាត់រហូត។ លុះមកដល់ព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៧ និង ៣០ នាទី ជនរងគ្រោះបានឃើញជនសង្ស័យត្រលប់មកផ្ទះនៅភូមិព្រែកជីកឃុំកោះចិន ហើយបានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះចិន ឲ្យជួយឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ