Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគន្ធ និសា ដាក់មួយបទនេះ ពីរោះស្រទន់បង្កក្តីរំភើបដល់ជនជាតិដើម

spot_img

ភ្នំពេញ៖​ ផលិតកម្មរស្មីហង្សមាស កាលពីថ្ងៃម្សិលមិញបានបញ្ចេញ Teaser បទចម្រៀងមួយបទ ជាភាសាជនជាតិដើមភាគតិចប៉ែកឦសាន ដែលច្រៀងដោយតារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា បង្កការចាប់អារម្មណ៍ពេញបណ្តាញសង្គម ពិសេសជនជាតិដើមភាគតិចព្នង។

អ្នកលេងបណ្តាញសង្គមហ្វេសបុកម្នាក់ បានឱ្យដឹងថា បទនេះមានចំណងជើងថា «ខ្យល់» ច្រៀងជាភាសាឞូន៝ង ដែលខ្មែរយេីងហៅថាភាសា «ព្នង » របស់ជនជាតិខ្មែរភាគតិច ប៉ែកឦសាន
«ឆាលអឺយអឺយឆាល ឞុ៝តតែអៃវាក់ធីណាល់នាវប្វេះហែ» ប្រែថា «ខ្យល់អេីយ អេីយខ្យល់ មានតែអ្នក អាចយល់ពីចិត្តភក្តី»
«ឆាលអឺយគើលលែវ រូយហែឞ្លឹកើយអាន់ហែយឹឆាលយឹ» ប្រែថា «ខ្យល់អេីយប្រណី បក់យកគេឲ្យត្រលប់មកវិញ » ប្រភព Eco Vak Song MV ។

ក្រោយការបង្ហោះ Teaser បទចម្រៀងនេះរួច អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលមកខមិនសរសើរថា «បទមនោសញ្ចោតនា ក្នុងចំណោមកំពូលតារាចម្រៀង មានតែបង សុគន្ធ និសា ទេច្រៀងបានល្អខ្លាំង និងពីរោះជាងគេ សំឡេងស្រទន់ជាងគេទៀត។ ឯអ្នកខ្លះក៏ខមិនសួរថា ជាបទចម្រៀងភាសាអ្វី ព្រោះពីរោះប្លែក។

ក្រៅពីនោះក៏មានជនជាតិដើមភាគតិចជាច្រើនចូលមកខមិន ថ្លែងអំណរគុណ និងបង្ហាញពីអារម្មណ៍រំភើបថា «ក្នុងនាមខ្ញុំជាកូនជនជាតិដើមភាគតិច ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំងដែលIdol យកភាសាយើងខ្ញុំមកបកស្រាយជាចម្រៀង ភាសាព្នង(ពូនង)អរគុណខ្លាំងណាស់Idol»៕ រក្សាសិទ្ធដោយ៖ កូលាប ក្រហម

spot_img
×