Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែសាហាវ ជនសង័្សយ៥នាក់​ ប្រើកាំបិតដេញកាប់ជនរង​គ្រោះ ប្លន់យកម៉ូតូនៅក្រុងបាត់ដំបង

បាត់ដំបង ៖ សាហាវណាស់​មុខសញ្ញាជាជនសង័្សយ៥នាក់​ ប្រើកាំបិតដេញកាប់ជនរង​គ្រោះប្លន់យកម៉ូតូនៅក្រុងបាត់ដំបង តែត្រូវសមត្ថកិច្ចបង្រ្កាបបានទាំងសម្បុក ក្រោយធ្វើសកម្មភាពបានត្រឹមតែ១៥ម៉ោងប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧និង៤៤នាទី អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបន្ទាប់ពីបានការយល់ព្រមពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរា​ជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះផែនការងារនគរបាលព្រហ្មទណ្ឌដែលមាន​លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង​ទទួលផែនបានដឹកនាំធ្វើការបង្រ្កាប ករណីវាយប្លន់យកម៉ូតូនៅក្រុងបាត់ដំបងមួយករណី ដែលកិច្ចប្រតិបត្តិការនេះ មានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រ​ហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន រួមជាមួយកងកម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់​ខ្លួន​មុខសញ្ញាជាជនសង័្សយទាំងសម្បុកនៅក្រុងបាត់ដំបង ចំនួន៥​នាក់ ក្នុងនោះមាន៖ ១-ឈ្មោះ ហូ ឌឿន ហៅ ដូង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួល​តាឯក ក្រុង បាត់ ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ មូល សុគុណ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ លុន រ៉ាឆា ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ៤-ឈ្មោះ ពាង សុខងី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ៥-ឈ្មោះ យាន វិជ្ជតា ហៅ វីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ -កាំបិតកែច្នៃ ចំនួន ២ ដើម -ម៉ូតូ ចំនួន ២ គ្រឿង គឺ១ ម៉ាក ហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ លេខតួ ៩១១ ៧ ៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ផ្លាកលេខ បាត់ដំបង1Q5910 ( ជារបស់ជនរងគ្រោះ ) -ម៉ូតូម៉ាក ហុងដា អេសអិល ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FA 2574 ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយប្រើប្រាស់កាំបិតច្នៃចំនួន២ដើម កាលពីយប់ថ្ងៃទី ១១ ខែ ធ្នូឆ្នាំ ២០២០។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ២និង៣៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចផ្សារបន្លែមួយកន្លែង ស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីដេញកាប់ជនរងគ្រោះ ប្លន់យកម៉ូតូមួយបានកើតឡើង ដែលករណីនេះបង្កដោ យក្រុមជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំបិតច្នៃ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះ ឈាន សាមុត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង តែមិនបានបណ្តាលឱ្យជន រងគ្រោះ មានរបួសស្លាកស្នាមនោះទេ ដោ​យក្រុមចោរប្លន់ យកតែម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ លេខតួ ៩១១៧៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ផ្លាកលេខ បាត់ដំបង 1Q 5910 តែប៉ុ​ណ្ណោះ រួចជិះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការ​ស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ចក្នុងថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០២០ ដដែល គឺក្រោយក្រុមចោរធ្វើសកម្មភាពបានត្រឹមតែ ១៥ម៉ោងតែប៉ុណ្ណោះ សមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាង ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ។

នៅពេលនេះ ជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធផ្សេង​ទៀត សមត្ថកិច្ចបានរៀបចំ បញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×