Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា២នាក់ ៖ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់

spot_img

កំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់នេនេះកើតឡើងកាលពីវេលាម៉ោង១២និង៣៨នាទី ថៃ្ងទី១៨ ខែកុម្ភៈ ​ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិព្រៃពួចឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះឃឹម សាវរ៉ា ភេទស្រី ១៧ឆ្នាំ រៀនថ្នាក់ទី១១A នៃវិទ្យាល័យព្រះបាទសុរាម្រឹត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ និងគរុសិស្សម្នាក់ទៀត ត្រូវជាបងស្រី(អ្នកស្លាប់) ឈ្មោះឃឹម សាវឌី រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះមួយគ្រឿងឌុបគ្នា២នាក់ ម៉ាកហុងដាវ៉េវ សេ១១០ ពាក់ស្លាកលេខកំពង់ឆ្នាំង1G. 3175 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P.94 14 ធ្វើដំណើរស្របទិសគ្នា បានរេចង្កូតទៅប៉ះផ្នែកខាងស្តាំម៉ូតូបណ្តាលអោយដួលម៉ូតូហើយបោកជនរងគ្រោះទាំង២នាក់បងប្អូនទៅនឹងថ្នល់ពេញមួយទំហឹងតែម្តង។

ប្រភពបានអោយដឹងទៀតថា អ្នកបើកបររថយន្តបង្ក ឈ្មោះគឹម សុខ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយរថយន្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ៖ចៅ សន

spot_img
×