Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ដោះលែង​យុវ​សិស្ស​ អាយុ​ ១៥​ឆ្នាំ​ម្នាក់ ​ដែល​វាយ​គូរ​ទំនាស់​របស់ខ្លួន​រហូត​ដល់​ស្លាប់​

​ភ្នំពេញ ៖ ការសម្រេច​នេះ​បាន​ធ្វើឡើង​ដោយ​លោក ហម ម៉េង​សែ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០២០​នេះ តាមរយៈ​សវនាការ​មុន​អង្គសេចក្ដី តុលាការ​បានសម្រេច​ដោះលែង​បន្ទាន់​យុវ​សិស្ស​ឈ្មោះ នី លី​ស៊ា​ង អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​AIS អោយនៅ​ក្រៅ​ឃុំ ដែល​ជាប់ចោទ​ពីបទ​.​ឃាតកម្ម ពាក់ព័ន្ធ​ការ​វាយ​គូរ​ទំនាស់​មួយ​ស្លាប់ ។​

​តុលាការ​បាន​បញ្ជាក់ថា​ការសម្រេច​ដោះលែង​នេះ​តុលាការ​បាន​ភ្ជាប់​ជាមួយ​ល​ក្ខណ៣​ចំណុច​គឺ​ទី​១.​ឪពុកម្ដាយ​ជនជាប់ចោទ​ត្រូវ​នាំ​កូន​មក​បង្ហាញ​តុលាការ​ពេល​មាន​ដីកាកោះ ទី​២.​មិនត្រូវ​ដូរ​លំនៅដ្ឋាន និង​ទី​៣.​ត្រូវដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល ។​

​សេចក្ដីសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​ឃុំខ្លួន​ជនជាប់ចោទ នី លី​ស៊ា​ង អស់​រយៈពេល​១១​ខែ និង​២៥​ថ្ងៃ ដោយសារ​ការអូសបន្លាយ​នីតិវិធី​តាមរយៈ​ការប្ដឹង​ដិត​ចិត្ត​ចៅក្រម​ស៊ើបសួរ​ដល់​ទៅ​៣​រូប​ពី​សំណាក់​ក្រុមគ្រួសារ​ជនរងគ្រោះ ។​

​សូម​រំលឹកថា ជនជាប់ចោទ ឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា អន្តរទ្វីប អា​មេ​រិ​កាំ​ក (AIS) ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ២០​ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​វាយ​យុវ​សិស្ស​ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៩(​ឃ​) នៃ​សាលា​អន្តរទ្វីប អាមេរិកកាំង (AIS) បណ្ដាល​អោយស្លាប់ ពេល​ប​ញ្ជូ​ល​មកដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង ៤.៤០​នាទី​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលា​អន្ត រ​ទ្វីប​អា​មេ រិ​កាំ​ង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា អង្គ​ហេតុនេះ​ដំបូង​ឡើយ ជនរងគ្រោះ និង​ជនសង្ស័យ​ខាង លើ​មានទំនាស់​ពាក្យសម្តី​ជាមួយគ្នា ដោយ​ប្រើ​ពាក្យសម្តី «​អា​មិ​ង​» ហើយ​ក៏បាន​ណាត់គ្នា​វាយ​មួយ​ទល់​មួយ នៅ​ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។ ពេលនោះ ជនរងគ្រោះ​ត្រូវ​ជនដៃដល់​វាយ​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ដួលសន្លប់ ។ ភ្លាមៗ​នោះ​ជន​ដៃ ដល់​ក៏បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​មិត្ត​ភ​ក្កិ​រួម ថ្នាក់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ប៉ុន្តែ​ពេលទៅដល់ គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ​។ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ស្រាវជ្រាវ រហូត ឈានដល់​ការឃាត់ខ្លួន​បាន​ជនដៃដល់​៕​ រក្សាសិទ្ធិដោយ ៖ CEN​

×