បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស៦នាក់ជួញដូរគ្រឿងញៀននិងថ្នាំម៉ាទឹកកក០៧ថង់ ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿងសម្ភារៈប្រើប្រាស់មួយចំនួន កសាងសំណុំរឿង ទៅតុលាការនៅរសៀលថ្ងៃទី១៦ខែធ្នួឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៦នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៤និង៣០នាទីថ្ងៃទី១៥ខែធ្នួឆ្នាំ២០២០នៅចំណុចក្រុមទី០៨ភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ៦នាក់ដែលចាប់ឃាត់ខ្លួនទី១ឈ្មោះប៉ាន់ ភីរក្សភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ ទី២ឈ្មោះ
ផល រតនៈភេទប្រុសអាយុ៣៣ឆ្នាំមានទីលំភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង (ជនសង្ស័យមានដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោកស្រីហុង ទិត្យមល្លិកាចៅក្រមស៊ើបសួរ)។ ទី៣ឈ្មោះឈឿន វិច្ឆ័យភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០២ថង់ ទួរស័ព្ទមួយគ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៤និង៣០នាទីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នៅចំណុចក្រុមទី០៨ភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ ក្រោយពីសាកសួរឈ្មោះប៉ាន់ ភីរក្សដោយមានការអនុញ្ញាតពីឯកឧត្តមគឺ ប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបន្តប្រតិបត្តិការរហូតឈានទៅចាប់ជនសង្ស័យ០៣នាក់ទៀតនៅម៉ោង១៥និង៤០នាទីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នៅចំណុចក្រុមទី១០ភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង មានទី១ ឈ្មោះមិត្ត សាម៉នភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិច្រាបក្រសាំងសង្កាត់វត្តគរក្រុងបាតដំបង។ ទី២ ឈ្មោះណម ធារិទ្ធភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ ទី៣ ឈ្មោះងួន សាំងភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិគោកអំពិលឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៥ថង់ ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៥និង៤០នាទីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ នៅចំណុចក្រុមទី១០ភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យ៦នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ហើយ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ