Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ១០ គីឡូក្រាម​

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​ការស៊ើបអង្កេត លើ​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា ឈានទៅ​ចាប់ខ្លួន​បណ្តាញ ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០ គីឡូក្រាម បន្ថែមទៀត នៅ​ក្រុង​ប៉ោយប៉ែត ។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​៤០​នាទី​ជិត​ភ្លឺ កម្លាំង​ជំនាញ (​ក​៩)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង លោក​វរសេនីយ៍ឯក ដុស​វណ្ណា សុ​វឌ្ឍន​: នាយការិយាល័យ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ជា​លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ សុរ​:​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​៨០,២៤ ក្រាម​។ រថយន្ត​ធុន LEXUS៤៧០ ពណ៌​ទឹកមាស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។​

​កម្លាំង​ជំនាញ​យើង​បន្ត​ការស៊ើបអង្កេត ដោយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ លុះ​នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលា​ម៉ោង ១៩​និង​១៥​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៩) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស និង​កម្លាំង ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មានជ័យ ដោយ​មានការ​សម្រប សម្រួល​ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង​(​រាជធានី​ភ្នំពេញ​) និង ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ បន្ត​ឈាន ទៅ​បង្ក្រាបបាន​បណ្តាញ​ខ្សែរយៈ នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​ជិត​ផ្សារ​អគ្គ​មុខ​បេនឡាន​ក្រុង ស្ថិតក្នុង ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល​ដូចខាងក្រោម ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​: ១-​ឈ្មោះ សេង ដាលីន​សិ​ដ្ឋ ហៅ ចិន ភេទ​ប្រុស កើត ១៩៨០ ជនជាតិខ្មែរ (​ទើប​ចេញពី​ពន្ធនាគារ​)២-​ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទ​ស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ​៣-​ឈ្មោះ ឯល ហ្វា​យុ ហៅ ហុង ម៉េង​សឺ ភេទ​ប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។ វត្ថ​តាង​ចាប់យក គ្រឿងញៀន​សរុប​ទម្ងន់ ៨ គ​.​ក្រ ៧១៥,៦៧ ក្រាម​ ១-​មេ​តំ​ហ្វេ​តា​មីន​(ICE) ៥៦៨៥,៧២ ក្រាម ២-​មេ​តំ​ហ្វ​តា​មីន​(WY) ៣៨៤,៨៧ ក្រាម ៣-​ហេ​រ៉ូ​អ៊ី​ន ៣២២,៣៨ ក្រាម ៤-​អ៊ិ​ច​ស្តា​ស៊ី ១៦៣៥,១៥ ក្រាម ៥-​កេ​តា​មីន ៦៧២,៩៧ ក្រាម ៦-​នី​មេ​តា​ហ្សេ​ប៉ា​ម ១៤,៥៨ ក្រាម​

​ដោយឡែក​សារធាតុ​មិន​ច្បាស់លាស់ ៩០២៨,៦៣ ក្រាម ។ អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×