Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ​អាច​នឹងមាន​ត្រីច្រើនជាង​រាល់​ឆ្នាំ នៅក្នុង​ភ្នំពេញ និង​ខេត្តកណ្តាល , រដ្ឋបាល​ជលផល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ទិញ​ត្រី​ធ្វើ​ផ្អក ប្រហុក និង​ត្រីឆ្អើ​

ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​បំណង​ចង់​ធ្វើ ផ្អក ប្រហុក និង​ត្រីឆ្អើ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ​នោះ អញ្ជើញ​ទៅ​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ ។ ត្រី​ឆ្នាំ​២០២០​នេះ​អាច​នឹងមាន​ច្រើនជាង​រាល់​ឆ្នាំ នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នោះ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល ដែល​ប៊ី​ធី​វី​ទទួលបាន នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២០–២០២១​នេះ បន្ទាប់ពី​បានធ្វើ​ការសង្កេត​តាមដាន​លើ​កម្ពស់​ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​រួចមក ឃើញថា​កន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់ពី​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​ជាដើម​នោះ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×