Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ប្រើប្រាស់​ពេលវេលា​៥​ម៉ោង ដោះស្រាយ​បញ្ហា​ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​បាន​១០​ករណី​

​ពោធិ៍សាត់​៖ ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម ចំនួន​១០​ករណី​ផ្សេងគ្នា ត្រូវបាន​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយ​ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅតាម​លទ្ធភាព​ជាក់ស្តែង ក្នុង​វេទិកាសាធារណៈ «​សមាជ​» ដែល​ធ្វើឡើង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត ជាមួយនឹង​ប្រជាជន ចាប់ពី​វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ១ និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់​។​

​កិច្ចសម្របសម្រួល និង​ដំណោះស្រាយ​បញ្ហា​ខាងលើនេះ អនុវត្តន៍​ឡើង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​ការរក្សា​គម្លាត បាញ់​អាល់កុល និង​ពាក់​ម៉ាស់ ដោយបាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, លោកស្រី​អភិបាល​រង​ខេត្ត​, មន្ទីរជំនាញ​, អាជ្ញាធរ​ស្រុក​ក្រុង និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​បើតាម​លោក គឹម ចន្ថា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ របស់​ឯកឧត្តម ម៉ៅ ធនិន នា​និច្ច​ជា​កាល គឺ​ស្របទៅតាម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​លទ្ធផល​ឱ្យ​គ្រប់ភាគី​ទាំងសង្ខាង ឈ្នះ​ទាំងអស់គ្នា ដោយ​គ្មាន​អ្នកចាញ់​។ ក្នុង​យន្តការ​ដឹកនាំ​ខេត្ត​បាន​ជាង​៦​ឆ្នាំ​មកនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តោត​សំខាន់​ទៅលើ​ភាពយុត្តិធម៌ គ្មាន​លំអៀង ព្រមទាំង​បានលើកឡើង​ថា «​អ្នកយក​ដី​គេ ត្រូវ​ឱ្យគេ​វិញ​, អ្នក​ជំពាក់​លុយ​គេ ត្រូវ​សង​គេ​, បើ​អត់​ត្រូវសុំ​គេ ទោះបីជា​មានការ​លើសលោះ​យ៉ាងណាក្តី យើង​ត្រូវតែ​មានគំនិត​ចូលរួម​បញ្ចប់រឿង​ទាំងអស់​គ្មា ជាពិសេស​ត្រូវ​ចងចាំ​ថា ការ​យល់យោគ​អធ្យាស្រ័យ សន្តោស​ប្រណី​គ្នា​ទៅវិញទៅមក​ជា​លក្ខណៈ​គ្រួសារ គឺមាន​តាំងតែ​ពី​ដូនតា​យើង​មកម្ល៉េះ​»​។​

​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ បាន​បន្ថែមថា សម្រាប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ចាប់តាំងពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ១ និង​៣០​នាទី​រសៀល​, ឯកឧត្តម ម៉ៅ ធនិន បាន​ប្រើប្រាស់ និង​បំពេញ​តួនាទី ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​ខិតខំ​សម្របសម្រួល និង​ដោះស្រាយ​នូវ​រាល់​ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​កើតមាន បាន​១០​ករណី ដែល​ភាគច្រើន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​។ ក្នុង​កិច្ច​ដំណោះស្រាយ​នោះ ប្រជាពលរដ្ឋ​ខ្លះ ក៏​ទទួលបាន​អង្ករ ក៏ដូចជា​ថវិកា​បន្តិច​បន្តួច សម្រាប់​ជា​ទ្រនាប់​ដៃ វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ផងដែរ​។​

​ការ​ខិត​ប្រឹងប្រែង​ក្នុងការ​ដឹកនាំ និង​ដោះស្រាយ​ទំនាស់ របស់​ឯកឧត្តម ម៉ៅ ធនិន បើទោះបីជា​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​យ៉ាងណាក្តី បានធ្វើឱ្យ​ប្រជាពលរដ្ឋ ស្រលាញ់​ពេញចិត្ត និង​គាំទ្រ​ឯកឧត្តម ឋិត​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ជា​រៀងរហូត​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×