Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​កៀរ​ម៉ូតូ​រួច​កិន​ពីលើ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​

​ភ្នំពេញ​÷​បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ត្រូវ​រថយន្ត​កុងតឺន័រ​កៀរ​រួច​កិន​ពីលើ​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​ចំណែកឯ​ជនបង្ក​បន្ត​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៩ និង ១៥ នាទី​យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ឈ្មោះ ប៉ាង បញ្ញា ភេទ​ប្រុស មុខរបរ​ផ្នែក​កងឯកភាព​វិទ្យា ស្ថាន​ឯកភាព​បច្ចេកទេស​យោធា​តេ​ជោ​ហ៊ុនសែន​
​មាន​ស្រុកកំណើត​នៅ ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 1HI 99 36 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​បាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿ​ទៀត​មិន​ចាំ​ផ្លាកលេខ​បើកបរ​ពីក្រោយ​ក្នុងទិសដៅ​ស្រប​ទិស​ពី​លិច​មក​កើត​ដូចគ្នា​រួច​វ៉ា​ជេ​ង​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ឲ្យ​បណ្តាល​ឲ្យ​ដួល​រួច​កិន​ពីលើ​បន្ថែម​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​។ រួច​បន្ត​បើក​ទៅមុខ​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×