ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (wildlifealliance) កាលពីថ្មីៗនេះបានចេញរបាយការណ៍មួយគួរឲ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនិងការរឹបអូសវត្ថុតាងជារណារយន្តរាប់រយគ្រឿង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា “ការបំផ្លិចបំផ្លាញ និងព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍នៅថ្ងៃនេះ៖ អ្នកកាប់ឈើខុសច្បាប់បានរត់គេចពីកន្លែងកើតហេតុមុនពេលក្រុមល្បាតទៅដល់។ ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសយករណាយន្តរាប់សិបគ្រឿងក្នុងមួយខែនេះ។ កាលពីឆ្នាំមុនមន្ត្រីឧទ្យានុរក្សបានរឹបអូសយករណារយន្តជិត ១០០០គ្រឿង “៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ