ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី ដែលគេស្គាល់ថា ជារបស់ឈ្មោះ យាយ គង់ បានបើកលេងដោយរលូន មានរហូតដល់ទៅបីទីតាំង ក្នុងខណ្ឌដូនពេញ ។
តាមសេចក្ដីរាយការណ៍ប្រជាពលរដ្ឋថា ទីតាំងដែលបើកលេងល្បែងហ្គេមបាញ់ត្រីដែលខុសនឹងច្បាប់នោះ ទីមួយនិងទីពីរនៅជាប់ផ្សារសូរិយាម៉ល ខាងត្បូងតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ ទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៥២Eoz តាមបណ្ដោយផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងហ្គេមបាញ់ត្រីទាំងនេះ អាចបណ្តាលឲ្យមានបទល្មើសកើតឡើងដូចជា ចោរលួច ចោរឆក់ ចោរប្លន់ ក្មេងប្រើប្រាស់គ្រឿងញៀន តែងតែមកពពាក់ពពូនគ្នានៅទីនោះ ដែលប្រជាពលរដ្ឋស្នើរសុំឲ្យអាជ្ញាធរ នឹងសមត្ថកិច្ចខណ្ឌដូនពេញ ជួយមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផង។
កន្លងមក គេតែងតែឃើញអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ បានជាច្រើនធ្វើឲ្យមានកោតសរសើពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដូច្នេះហើយសង្ឃឹមថា អាជ្ញាធរខណ្ឌដូនពេញ នឹងមានវិធានការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីរបស់ យាយ គង់ ទាំងបីទីតាំងខាងលើនេះផង៕ រក្សាសិទ្ធិដោយ ៖ ពន្លឺ