Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ តាម​ដីកា ពីបទ​លួច​លក់​អចលនទ្រព្យ​របស់​អ្នកដទៃ​

​កណ្តាល ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ជនជាប់ចោទ​ម្នាក់ ពីបទ​លួច​លក់​អចលនទ្រព្យ​របស់​អ្នកដទៃ កាលពី ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។ លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ខេត្ត ទទួល​ឃុំខ្លួន​បុគ្គល​នេះ​។​

​ការឃាត់ខ្លួន​ជនជាប់ចោទ​នេះ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដឹកនាំ​ដោយ​លោក​អធិការនគរបាល​ស្រុក លោក​អធិការរង​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបួរមាស ទើប​អាច​ឃាត់ខ្លួន​ជន​ជាប់​រូបនេះ​បាន ។ ជនជាប់ចោទ​ឈ្មោះ យឹម សំអុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩១៥​ដកប​ចខ ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ពីបទ ៖ លួច​លក់​អចលនទ្រព្យ​របស់​អ្នកដទៃ ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៥៥​នៃ​ច្បាប់​ភូមិបាល​។​
​លោក​ចៅក្រម​យល់ឃើញថា​អំពើ​ប្រព្រឹត្ត​របស់​ជនជាប់ចោទ​ឈ្មោះ យឹម សំអុល ជាប​ទម​ជ្ឈឹ​ម ហើយ​ជន​ត្រូវ​ចោទ​បាន​ព្យាយាម​គេចវេស​ពី​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​តុលាការ និង​ព្យាយាម​អូសបន្លាយ​នីតិវិធី​នៃ​ការ​ស៊ើបសួរ​។ ដើម្បី​ចៀសវាង​ជន​ត្រូវ​ចោទ​បំផ្លាញ​ភស្តុតាង គាប់​សង្ក​តទៅ​លើ​សាក្សី គាបសង្កត់​ដើមបណ្តឹង និង​ដើម្បី​ធានា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ គប្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​ហេតុដូច្នេះ​លោក​ចៅក្រម អាត ច័ន្ទ​ដា​រា បានសម្រេច បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ យឹម សំអុល និង​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ខាងលើ និង​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តកណ្តាល ឲ្យ​ទទួល​និង​ឃុំខ្លួន​បុគ្គ​លិ​នេះ ហើយ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×