ភ្នំពេញ ៖ កម្លាំងព្រហ្មពណ្ឌនគរបាលខណ្ឌកំបូល បានធ្វេីការឃាត់ខ្លួនឃាតករដែលបាញ់សម្លាប់បុរសរកស៊ីគួកជេរដីម្នាក់បានហេីយកាលពីរសៀល១៩ខែធ្នូឆ្នាំ២០២០ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនដៃដល់ឈ្មោះសុខហេងសំបូរ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ កាំភ្លេីងដែលជនដៃដល់ធ្វេីសកម្មភាពនោះម៉ាកCZ ។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជំពាក់លុយ។
គួបញ្ជាក់ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មានករណីខ្មាន់កាំភ្លេីងបានបាញ់ប្រហាទៅលើបុរសម្នាក់៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនដៃដល់ក៏បានរត់គេចខ្លួនបាត់ស្រមោល។ រហូតមកដល់រសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វេីការឃាត់ខ្លួនជនដៃដល់បានតែម្តង។
ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ និងកសាងសំណុំរឿង ៕រក្សាសិទ្ធិដោយ៖ មេត