Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើងសារភាពថា ខ្លួនជំពាក់លុយជនរងគ្រោះ៣០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសង បាញ់សម្លាប់ចោលតែម្តង

ភ្នំពេញ៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ក្រសួងមហាផ្ទៃ ចុះដឹកនាំសហការជាមួយកម្លាំងជំនាញព្រហ្មកំរិតធ្ងន់ នឹងកម្លាំងជំនាញព្រហ្មកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ នឹង អធិការដ្ឋាននគរបាលខណ្ឌកំបូល ក្របួចបានខ្មាន់កាំភ្លើង និង បក្សពួកផ្សំគំនិត នឹងជាម្ចាស់អាវុធ ដែលបាញ់សម្លាប់បុរសម្នាក់ ដែលជាអ្នកចងការប្រាក់រាប់មុឺនដុល្លារស្លាប់ក្នុងថ្លុកឈាម ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្ដិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន។

ខ្មាន់កាំភ្លើង និងបក្សពួកផ្សំគំនិតនឹងជាម្ចាស់អាវុធ ដែលបាញ់សម្លាប់បុរសម្នាក់ រួមមាន៖
១. ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២. ជន ដៃ ដល់ ឈ្មោះ ផេង សុីថុល អាយុ៤៧ ឆ្នាំ មុខរបរ រកសុីដី ស្នាក់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកមេីលផ្លូវ ត្រូវជាម្ចាស់អាវុធខ្លីម៉ាកCF98 ( ចំនួន ៩គ្រាប់ )

ប្រភពព័ត៌មានពីមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។

មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ជិត៣០មុឺនដុល្លារហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ។ ដោយពេលនោះជនដៃដល់បានខ្ចីលុយសុទ្ធពីជនរងគ្រោះចំនួន៦មុឺន ដោយព្រមព្រៀងគ្នា ក្នុង១មុឺន មួយខែការប្រាក់៣០០០ដុល្លា រ ខ្ចី៦មុឺនដុល្លារ ខ្ចីរយៈពេល២ឆ្នាំ ទាំងការទាំងដេីមជិ៣០មុឺនដុល្លា រ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង។ សមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ៣០ម៉ឺនដុល្លារ ដោយសរុបទាំងដើម ទាំងការ។

គួរជម្រាបថា ប្រតិបត្តិការក៏មានកិច្ចសហការពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ទាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា និងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា ជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×