ភ្នំពេញ÷យុវជនបីនាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តបម្រុងនឹងបត់ចំពីមុខពេញទៅមើលបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល បីនាក់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង ៥០នាទីយប់ថ្ងៃសៅរ៍ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមិត្តភ័ក្តិ ជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញ រថយន្តlexusមួយគ្រឿងពណ៌ស ដែលពាក់ផ្លាកលេខ នគបាល 2. 8037 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ប្រុងនិងបទទៅខាងកើត ខណៈបត់មកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវយុវជនបីនាក់ទៀតជិះម៉ូតូម៉ាក bit ពណ៌ខៀវដែលពាក់ផ្លាកលេខ ភ្នំពេញ 1HF 2052 ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលបីនាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះពិនិត្យរួចរាល់និងប្រគល់តួនាទីទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត